ពិធីបុណ្យកឋិនទានសាមគ្គី ឆ្នាំ២០២៦ [គំរូ]
វត្តធម្មធារ ជើងគួន សូមគោរពនិមន្តព្រះសង្ឃ និងសូមគោរពអញ្ជើញពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ចូលរួមពិធីបុណ្យកឋិនទានសាមគ្គី ដែលនឹងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ១២រោច និងថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ១) ម៉ោង ២:០០ រសៀល ៖ រៀបចំទីកន្លែង និងទទួលភ្ញៀវ ២) ម៉ោង ៥:០០ ល្ងាច ៖ ព្រះសង្ឃចម្រើនព្រះបរិត្ត ៣) ម៉ោង ៧:០០ យប់ ៖ ធម្មទេសនា ១ កម្រង ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ១) ម៉ោង ៦:៣០ ព្រឹក ៖ ហែអង្គកឋិនជុំវិញព្រះវិហារ ៣ ជុំ ២) ម៉ោង ៩:០០ ព្រឹក ៖ វេរប្រគេនអង្គកឋិនដល់ព្រះសង្ឃ ៣) ម៉ោង ១០:៣០ ព្រឹក ៖ ប្រគេនចង្ហាន់ត្រង់ និងបញ្ចប់កម្មវិធី បច្ច័យដែលទទួលបានពីបុណ្យកឋិននេះ នឹងយកទៅកសាងព្រះវិហារថ្មី។ សប្បុរសជនដែលមានបំណងចូលរួម អាចបរិច្ចាគផ្ទាល់នៅវត្ត ឬស្កេនកូដ KHQR នៅទំព័រដើមនៃគេហទំព័រនេះ។ សូមអនុមោទនា! រូបថត ៖ Sam Sith · Wikimedia Commons · CC BY 2.0